ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនៅក្នុងឃុំអង្កាញ់ចុះផ្សព្វផ្សាយពីវិធានការការពារ ការឆ្លងរីករាលដាលនៃវីរុស Covid-19
ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនៅក្នុងឃុំអង្កាញ់ចុះផ្សព្វផ្សាយពីវិធានការការពារ ការឆ្លងរីករាលដាលនៃវីរុស Covid-19 ដល់បងប្អូនដែលទើបត្រឡប់មកពីប្រទេសកូរ៉េ និងប្រទេសថៃ ដោយសំណូមពរឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នៅក្នុងការជួបសួរសុខទុក្ខនោះផងដែរ ស.ស.យ.ក.ស្រុកព្រៃកប្បាសក៏បាននាំយកអាកុលសម្រាប់លាងសម្អាតដៃ សាប៊ូដុំ និងម៉ាស ដែលទទួលបានពីសប្បុរសជន យកទៅចែកជូនពួកគាត់ផងដែរ ។
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០