ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនៅក្នុងឃុំអង្កាញ់ចុះផ្សព្វផ្សាយពីវិធានការការពារ​ ការឆ្លងរីករាលដាលនៃវីរុស Covid-19​

ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចូលរួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនៅក្នុងឃុំអង្កាញ់ចុះផ្សព្វផ្សាយពីវិធានការការពារ​ ការឆ្លងរីករាលដាលនៃវីរុស Covid-19​ ដល់បងប្អូនដែលទើបត្រឡប់មកពីប្រទេសកូរ៉េ និងប្រទេសថៃ​ ដោយសំណូមពរឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នៅក្នុងការជួបសួរសុខទុក្ខនោះផងដែរ​ ស.ស.យ.ក.ស្រុកព្រៃកប្បាសក៏បាននាំយកអាកុលសម្រាប់លាងសម្អាតដៃ សាប៊ូដុំ និងម៉ាស​ ដែលទទួលបានពីសប្បុរសជន យកទៅចែកជូនពួកគាត់ផងដែរ ។
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០