ក្រុមការងារ ស.ស.យ.ក ខេត្តតាកែវ ស្រុកបាទី បាននាំយកនូវទេយ្យវត្ថុមួយចំនួន យកទៅប្រគេនព្រះសង្ឃនៅ វត្តបុទុមសុរិយា
ក្រុមការងារ ស.ស.យ.ក ខេត្តតាកែវ ស្រុកបាទី បាននាំយកនូវទេយ្យវត្ថុមួយចំនួនរួមមាន៖ មី ០៣កេស, តែ ០២កញ្ចប់, ស្ករស ០៥គី.ក្រ, ទឹកដោះគោខាប់ ១០កំប៉ុង, ទឹកសុទ្ធ ១០យួរ, ត្រីខ ០២យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកផ្លែឈើ ០១កេស និងបច្ច័យចំនួន១៦៥,០០០៛ (មួយរយហុកសិបប្រាំពាន់រៀល) យកទៅប្រគេនព្រះសង្ឃនៅ វត្តបុទុមសុរិយា ស្ថិតនៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូនជីតា ញាតិសន្តាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមមកទទួលនូវចំណីអាហារ គ្រឿងបរិភោគ ដែលកូនចៅទាំងអស់គ្នាបានឧទ្ទិសជូននេះ សូមជួយថែរក្សា ផ្ដល់នូវសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ និងសូមឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពតរៀងទៅ។
សូមបញ្ជាក់ផងដែរថា សម្រាប់ ស.ស.យ.ក ក្រុង/ស្រុកទូទាំងខេត្ត នឹងចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ នៅតាមមូលដ្ឋានរៀងៗខ្លួន។