ក្រុមការងារ ស.ស.យ.ក ខេត្តតាកែវ ស្រុកបាទី បាននាំយកនូវទេយ្យវត្ថុមួយចំនួន​ យកទៅប្រគេនព្រះសង្ឃនៅ វត្តបុទុមសុរិយា

ក្រុមការងារ ស.ស.យ.ក ខេត្តតាកែវ ស្រុកបាទី បាននាំយកនូវទេយ្យវត្ថុមួយចំនួនរួមមាន៖ មី ០៣កេស, តែ ០២កញ្ចប់, ស្ករស ០៥គី.ក្រ, ទឹកដោះគោខាប់ ១០កំប៉ុង, ទឹកសុទ្ធ ១០យួរ, ត្រីខ ០២យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកផ្លែឈើ ០១កេស និងបច្ច័យចំនួន១៦៥,០០០៛ (មួយរយហុកសិបប្រាំពាន់រៀល) យកទៅប្រគេនព្រះសង្ឃនៅ វត្តបុទុមសុរិយា ស្ថិតនៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូនជីតា ញាតិសន្តាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមមកទទួលនូវចំណីអាហារ គ្រឿងបរិភោគ ដែលកូនចៅទាំងអស់គ្នាបានឧទ្ទិសជូននេះ សូមជួយថែរក្សា ផ្ដល់នូវសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ និងសូមឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពតរៀងទៅ។
សូមបញ្ជាក់ផងដែរថា សម្រាប់ ស.ស.យ.ក ក្រុង/ស្រុកទូទាំងខេត្ត នឹងចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ នៅតាមមូលដ្ឋានរៀងៗខ្លួន។