គណៈកម្មាធិការ ស.ស.យ.ក​.ស្រុក​បូរីជលសារ បាននាំយកសម្ភារៈជូនប្រជាពលរដ្ឋ​ចំនួន០៣​គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក

យុវជនយើងនៅតែបន្តចូលរួមជាប្រចាំដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងគ្រាលំបាកនេះគណៈកម្មាធិការ ស.ស.យ.ក​.ស្រុក​បូរីជលសារ​ ចូលរួម​ជាមួយ​អាជ្ញាធរ​ស្រុក​ ឃុំ​ និងលោកនាយក​ នាយករង​ វិទ្យាល័យ​ សុខ​ អាន ​ដូងខ្ពស់បូរីជលសារ​ បាននាំគ្រឿងឧបភោគបរិភោគ ជែល និងម៉ាស់ ទៅសួរសុខទុក្ខប្រជាពលរដ្ឋ​ចំនួន០៣​គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក​ នៅភូមិត្រពាំងទន្លេ​ ឃុំដូងខ្ពស់​ ស្រុក​បូរីជលសារ​ ខេត្តតាកែវ​។                                                                                                                                                      ថ្ងៃ ចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១