គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបូរីជលសារ បាននាំយកសម្ភារៈជូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក
យុវជនយើងនៅតែបន្តចូលរួមជាប្រចាំដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងគ្រាលំបាកនេះគណៈកម្មាធិការ ស.ស.យ.ក.ស្រុកបូរីជលសារ ចូលរួមជាមួយអាជ្ញាធរស្រុក ឃុំ និងលោកនាយក នាយករង វិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ បាននាំគ្រឿងឧបភោគបរិភោគ ជែល និងម៉ាស់ ទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក នៅភូមិត្រពាំងទន្លេ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ថ្ងៃ ចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១