សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរីដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំបាស្រែ
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរីដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំបាស្រែ និងកងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ក្នុងការចុះពិនិត្យសុខភាព និងផ្សព្វផ្សាយពីការបង្ការ ការពារ ការធ្វើអនាម័យជាប្រចាំ ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩(Covid-19) ដល់បងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីការពារការចម្លងវីរុស(Covid-19 )នៅក្នុងសហគមន៍ នៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។ ក្នុងនោះផងដែរ លោកអភិបាលក៏បានចែកជូននូវអំណោយ ដោយម្នាក់ៗទទួលបាននូវ ក្រមា១ សាប៊ូសម្រាប់លាងដៃចំនួន២ដុំ និងថ្នាំដុសធ្មេញមួយប្រអប់។
ថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០