សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី​ដឹកនាំដោយលោក​​ ឌឹម​​ គឹមសាន​ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក​ ​អភិបាលរងស្រុក​​​ ក្រុមប្រឹក្សាឃុំបាស្រែ

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី  បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី​ដឹកនាំដោយលោក​​ ឌឹម​​   គឹមសាន​  អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី  លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក​ ​អភិបាលរងស្រុក​​​ ក្រុមប្រឹក្សាឃុំបាស្រែ ​​និងកងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំពន្លៃ​ ស្រុកអង្គរបូរី ​ខេត្តតាកែវ​​​ ក្នុងការចុះពិនិត្យសុខភាព និងផ្សព្វផ្សាយពីការបង្កា​រ ការពារ​​​​ ​ការធ្វើអនាម័យជាប្រចាំ​ ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩(Covid-19) ដល់បងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ  ដើម្បីការពារការចម្លងវីរុស(Covid-19 )នៅក្នុងសហគមន៍ នៅឃុំបាស្រែ ស្រុកអង្គរបូរី  ខេត្តតាកែវ  ។ ក្នុងនោះផងដែរ​ លោកអភិបាលក៏បានចែកជូននូវអំណោយ ដោយម្នាក់ៗទទួលបាននូវ ក្រមា​១  សាប៊ូសម្រាប់លាងដៃចំនួន២ដុំ​ និងថ្នាំដុសធ្មេញមួយប្រអប់។
ថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០