សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ បានចូលរួមជាមួយលោកមេភូមិសេកយា ចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងនៃវីរុសខូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ បានចូលរួមជាមួយលោកមេភូមិសេកយា ចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងនៃវីរុសខូវីដ-១៩ដល់បងប្អូនពលករដែលទើបមកពីប្រទេសថៃនិងណែនាំឱ្យពួកគាត់ឱ្យដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីការពារការចម្លងនៅក្នុងសហគមន៍ ដោយបាននាំយកទៅជាមួយនូវសាប៊ូដុំ សាប៊ូម្ស៉ៅ ស្ទិកឃ័រស្តីពីវិធីបង្ការ ការពារវីរុស កូវីដ១៩ ព្រមទាំងថវិកាមួយចំនួន ជូនដល់ពលករចំនួន៦គ្រួសារ ស្ថិតនៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០