សហភាពសហព័ន្ធយុវជន​កម្ពុជា ស្រុកត្រាំកក់​ បានចូលរួមជាមួយលោកមេភូមិសេកយា ចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងនៃវីរុសខូវីដ-១៩

សហភាពសហព័ន្ធយុវជន​កម្ពុជា ស្រុកត្រាំកក់​ បានចូលរួមជាមួយលោកមេភូមិសេកយា ចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងនៃវីរុសខូវីដ-១៩ដល់បងប្អូនពលករដែលទើបមកពីប្រទេសថៃនិងណែនាំឱ្យពួកគាត់ឱ្យដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីការពារការចម្លងនៅក្នុងសហគមន៍  ដោយបាននាំយកទៅជាមួយនូវសាប៊ូដុំ​ សាប៊ូម្ស៉ៅ​ ស្ទិកឃ័រ​ស្តីពីវិធីបង្ការ​ ការពារវីរុស​ កូវីដ១៩ ព្រមទាំងថវិកាមួយចំនួន​ ជូនដល់ពលករចំនួន៦គ្រួសារ​ ស្ថិតនៅភូមិសេកយា​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ។
ថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០