សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី​ បានចូលរួមជាមួយ​ លោក​​ ឌឹម​​ គឹមសាន​ អភិបាលស្រុកអង្គរបូរី លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក​ ​អភិបាលរងស្រុក​​​ ក្រុមប្រឹក្សាឃុំពន្លៃ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី​ បានចូលរួមជាមួយ​ លោក​​ ឌឹម​​   គឹមសាន​  អភិបាលស្រុកអង្គរបូរី  លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក​ ​អភិបាលរងស្រុក​​​ ក្រុមប្រឹក្សាឃុំពន្លៃ​​ និងកងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពន្លៃ​ ស្រុកអង្គរបូរី ​ខេត្តតាកែវ​​​ ក្នុងការចុះផ្សព្វផ្សាយពីការបង្កា​រ ការពារ​​​​ ​ការធ្វើអនាម័យជាប្រចាំ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19) នៅឃុំពន្លៃ ស្រុកអង្គរបូរី​ ខេត្តតាកែវ។​ 
ក្នុងនោះផងដែរ​ ក្រុមការងារក៏បានចែកជូននូវអំណោយដល់គ្រួសារក្រីក្រចំនួ​ន​ ១៥គ្រួសារ​ដោយមួយគ្រួសារទទួលបាន អង្ករមួយប៉ាវ​ មីមួយកេស​ ក្រមា​ ទឹកក្រូច១កេស សាប៊ូសម្រាប់លាងដៃចំនួន២ដុំ​ ផងដែរ។
ថ្ងៃពុធ​ ៩កើត ខែចេត្រ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២០