សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមជាមួយ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំពន្លៃ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមជាមួយ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំពន្លៃ និងកងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ក្នុងការចុះផ្សព្វផ្សាយពីការបង្ការ ការពារ ការធ្វើអនាម័យជាប្រចាំ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19) នៅឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងនោះផងដែរ ក្រុមការងារក៏បានចែកជូននូវអំណោយដល់គ្រួសារក្រីក្រចំនួន ១៥គ្រួសារដោយមួយគ្រួសារទទួលបាន អង្ករមួយប៉ាវ មីមួយកេស ក្រមា ទឹកក្រូច១កេស សាប៊ូសម្រាប់លាងដៃចំនួន២ដុំ ផងដែរ។
ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០