សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមង្គលសិលា ហៅវត្តអង្គគោល
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមង្គលសិលា ហៅវត្តអង្គគោល ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីនេះមានការចូលរួមពីព្រះសង្ឃ លោកតាលោកយាយ ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស យ៉ាងច្រេីនកុះករ។
ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០