សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង​ ខេត្តតាកែវ​ ​បានចូលរួម​ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមង្គលសិលា​ ហៅវត្តអង្គគោល

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង​ ខេត្តតាកែវ​ ​បានចូលរួម​ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមង្គលសិលា​ ហៅវត្តអង្គគោល​ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។​ ពិធីនេះមានការចូលរួមពីព្រះសង្ឃ​​ លោកតាលោកយាយ ​ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក. ​យុវជនកាកបាទក្រហម​ ​យុវជនកាយរឹទ្ធិ សិស្សានុសិស្ស​ យ៉ាងច្រេីនកុះករ។
ថ្ងៃសៅរ៍​ ១៤កើត​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២០