សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទីបានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទីបានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ដែលដឹកនាំលោក ភួម ឈីម អភិបាលស្រុកបាទី​ និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុុក ដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស យុវជន ស.ស.យ.ក.​  យុវនកាយរឹទ្ធិជាតិកម្ពុជា​ កាកបាទក្រហម​ សរុប ២០០០នាក់ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី។​ ពិធីនេះក៏មានការចូលរួមពី លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក ជាប្រធាន ស.ស.យ.ក. ស្រុកបាទី លោក ស៊ុន វណ្ណារ៉ា អធិការរងស្រុក លោក មាស សាលីន មេបញ្ជាការកងរាជអាវុធស្រុក លោកនាយក នាយករង លោកគ្រូអ្នកគ្រូ​ ផងដែរ។ 
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ យុវជនល្អ។ 
ព្រឹកថ្ងៃសុក្រ​ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០