សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទីបានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទីបានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ដែលដឹកនាំលោក ភួម ឈីម អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុុក ដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស យុវជន ស.ស.យ.ក. យុវនកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហម សរុប ២០០០នាក់ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី។ ពិធីនេះក៏មានការចូលរួមពី លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក ជាប្រធាន ស.ស.យ.ក. ស្រុកបាទី លោក ស៊ុន វណ្ណារ៉ា អធិការរងស្រុក លោក មាស សាលីន មេបញ្ជាការកងរាជអាវុធស្រុក លោកនាយក នាយករង លោកគ្រូអ្នកគ្រូ ផងដែរ។
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ យុវជនល្អ។
ព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០