ជួយគ្នាក្នុងគ្រាលំបាក

ជួយគ្នាក្នុងគ្រាលំបាក
 សមាជិក​ សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ​ បានចុះសួរសុខទុក្ខ​ ព្រមទាំងនាំយកថវិកានិងសម្ភារមួយចំនួនរបស់​ ឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ជូនដល់ជនរងគ្រោះដោយសារបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២០​ នៅមន្ទីរពេទ្យបង្អែកខេត្ត​ និងមន្ទីរពេទ្យបង្អែកអង្គរកា​ ស្រុកត្រាំកក់។ ជាមួយគ្នានោះក្រុមការងារក៏បានពាំនាំនូវពាក្យផ្តាំផ្ញេីសួរសុខទុក្ខ​ និងសម្តែងនូវការសោកស្តាយរបស់​ ឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ ចំពោះឧបទ្ទេវហេតុដែលបានកេីតឡេីង​ ព្រមទាំងជូនពរជនរងគ្រោះឆាប់បានជាសះស្បេីយ​ដេីម្បីត្រឡប់ទៅប្រកបរបរទទួលទានវិញ។