ជួយគ្នាក្នុងគ្រាលំបាក
ជួយគ្នាក្នុងគ្រាលំបាក
សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកានិងសម្ភារមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់ជនរងគ្រោះដោយសារបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអង្គរកា ស្រុកត្រាំកក់។ ជាមួយគ្នានោះក្រុមការងារក៏បានពាំនាំនូវពាក្យផ្តាំផ្ញេីសួរសុខទុក្ខ និងសម្តែងនូវការសោកស្តាយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ចំពោះឧបទ្ទេវហេតុដែលបានកេីតឡេីង ព្រមទាំងជូនពរជនរងគ្រោះឆាប់បានជាសះស្បេីយដេីម្បីត្រឡប់ទៅប្រកបរបរទទួលទានវិញ។