អបអរសាទរខួបទី៤១​ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា! ២​ ធ្នូ​ ១៩៧៨​ - ២​ ធ្នូ​ ២០១៩

អបអរសាទរខួបទី៤១​ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា!  ២​ ធ្នូ​ ១៩៧៨​ - ២​ ធ្នូ​ ២០១៩
កាលពី៤១ឆ្នាំមុន​ យុវជនជំនាន់មុនបានធ្វេីការសម្រេចចិត្តប្រកបដោយភាពក្លាហានរួបរួមគ្នាបង្កេីតជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា​ ហេីយបានលះបង់សាច់ស្រស់ឈាមស្រស់ចូលរួមរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍​ ហេីយក្រោយមកត្រូវបានប្តូឈ្មោះពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា​ មកជា​ សមាគម យុវជនកម្ពុជា​ និងមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដូចតទៅ៖
ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។ តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។ 
ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ កម្ពុជា។
ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ។
ថ្ងៃនេះស.ស.យ.ក.បានរៀបចំខួបទី៤១​ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ដោយមានការចូលរួមពីយុវជនរាប់ពាន់នាក់។ ដោយឡែកស.ស.យ.ក.ខេត្តតាកែវ​ ក៏បានរៀបចំអបអរសាទរខួបទី៤១​ នេះផងដែរដោយមានការចូលរួមពីយុវជនទូទាំងខេត្តសរុប​ ១២៤១នាក់​ ដោយមានការរៀបចំស្តាប់សន្ទុរកថារបស់ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ដែលបានថ្លែងអំពីប្រវត្តិ​ និងសមមភាពនានារបស់ស.ស.យ.ក.​ តាមរយៈការផ្សាយផ្ទាល់នៅលេីផេកស.ស.យ.ក.​ ក៏ដូចការលេងល្បែងប្រជាប្រិយខ្មែរ​ និងហូបអាហារសាមគ្គីប្រកបដោយភាពសប្បាយរីករាយ​ និងស្និទ្ធស្នាល។