អបអរសាទរខួបទី៤១ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា! ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៩
អបអរសាទរខួបទី៤១ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា! ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៩
កាលពី៤១ឆ្នាំមុន យុវជនជំនាន់មុនបានធ្វេីការសម្រេចចិត្តប្រកបដោយភាពក្លាហានរួបរួមគ្នាបង្កេីតជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ហេីយបានលះបង់សាច់ស្រស់ឈាមស្រស់ចូលរួមរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហេីយក្រោយមកត្រូវបានប្តូឈ្មោះពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា មកជា សមាគម យុវជនកម្ពុជា និងមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដូចតទៅ៖
ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។ តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។
ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ កម្ពុជា។
ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ។
ថ្ងៃនេះស.ស.យ.ក.បានរៀបចំខួបទី៤១ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីយុវជនរាប់ពាន់នាក់។ ដោយឡែកស.ស.យ.ក.ខេត្តតាកែវ ក៏បានរៀបចំអបអរសាទរខួបទី៤១ នេះផងដែរដោយមានការចូលរួមពីយុវជនទូទាំងខេត្តសរុប ១២៤១នាក់ ដោយមានការរៀបចំស្តាប់សន្ទុរកថារបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានថ្លែងអំពីប្រវត្តិ និងសមមភាពនានារបស់ស.ស.យ.ក. តាមរយៈការផ្សាយផ្ទាល់នៅលេីផេកស.ស.យ.ក. ក៏ដូចការលេងល្បែងប្រជាប្រិយខ្មែរ និងហូបអាហារសាមគ្គីប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល។