ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន៥០នាក់ បានចូលរួមអបអរសាទរ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវលេខ១TK១ ប្រវែង២៤,៥គ.ម ពីទីរួមស្រុកព្រៃកប្បាស រហូតដល់ភ្នំដា
ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន៥០នាក់ បានចូលរួមអបអរសាទរ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវលេខ១TK១ ប្រវែង២៤,៥គ.ម ពីទីរួមស្រុកព្រៃកប្បាស រហូតដល់ភ្នំដា និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ០២ខ្សែ នៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលប្រារព្ធធ្វើនៅ ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ គណៈអភិបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ តាជីយាយជី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនស្រុកអង្គរបូរី ចំនួន០៦ឃុំ សរុបចំនួន ៥.១៧៦នាក់។