បងប្អូនអាចទទួលបានតុក្កតា អូនរក្សា បងសុខា ជាវត្ថុអនុស្សាវរីយ៍បានតាមរយៈការPre-order

បងប្អូនទាំងអស់គ្នាបានឃើញហើយ ការបង្ហាញរូបរាងរបស់តុក្កតាឆ្នាំថ្មី ដែលមានឈ្មោះថា អូនរក្សា បងសុខា នៅលើទំព័រហ្វេសបុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីព្រឹកមិញ។ ហើយឥឡូវនេះ បងប្អូនអាចទទួលបានតុក្កតា អូនរក្សា បងសុខា ជាវត្ថុអនុស្សាវរីយ៍បានតាមរយៈការPre-order តាមលេខទំនាក់ទំនង ០៧៨ ៥៤១ ៤១៧ ឬបងប្អូនអាចរង់ចាំទិញតុក្កតា ដែលយើងនឹងចាប់ផ្តើមដាក់លក់ជាផ្លូវការពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ។                                                                                                                                                                                                                                                                  *សូមបញ្ជាក់ថា ថវិកាដែលយើងនឹងទទួលបានពីការលក់នេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩