ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមសម្របសម្រួលជាមួយ អង្គការមនុស្សធម៌ Mercy Relief នៃប្រទេសសិង្ហបុរី

ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមសម្របសម្រួលជាមួយ អង្គការមនុស្សធម៌ Mercy Relief នៃប្រទេសសិង្ហបុរី ដោយបានសាងសង់បន្ទប់ទឹកចំនួន០២ ជួសជុលរៀបចំបណ្ណាល័យ និងអប់រំសុខភាពអនាម័យ ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សា ភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ចាប់ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះជាលើកទី៥ហើយ ដែល ស.ស.យ.ក. ខេត្តតាកែវ បានធ្វើការសហការជាមួយ អង្គការមនុស្សធម៌ Mercy Relief នៃប្រទេសសិង្ហបុរី ក្នុងការចុះជួយតាមសាលារៀន និងមណ្ឌលសុខភាព នៅស្រុកមួយចំនួនក្នុងខេត្តតាកែវ ហើយយើងនឹងបន្តកិច្ចសហការនេះនៅតាមស្រុកមួយចំនួនទៀតផងដែរ។