សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង ចូលរួមជាមួយក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារភូមិ បានចុះពិនិត្យសុខភាពនិងផ្សព្វផ្សាយពីការបង្ការ ការពារការឆ្លងរាលដាលនៃជំងឺCovid19
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង ចូលរួមជាមួយក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារភូមិ បានចុះពិនិត្យសុខភាពនិងផ្សព្វផ្សាយពីការបង្ការ ការពារការឆ្លងរាលដាលនៃជំងឺCovid19 ដល់ប្រជាពលរដ្ឋដែលទេីបវិលត្រឡប់មកពីប្រទេសថៃ នៅភូមិសំរោងមានជ័យ និងភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ក្រោយការពិនិត្យ ឃេីញថាគាត់មានសុខភាពល្អធម្មតាមិនមានរោគសញ្ញាសង្ស័យអ្វីឡេីយ ប៉ុន្តែក្រុមការងារបានណែនាំអោយគាត់នៅដាច់ដោយឡែកពីគ្រួសារ១៤ថ្ងៃសិន ដើម្បីការពារកុំឱ្យចម្លងក្នុងសហគមន៍។
រសៀលថ្ងៃសុក្រ៣រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០