គណៈកម្មាធិការ ស.ស.ស.យ.ក.ស្រុកអង្គរបូរី បានបន្តចុះចងបដាផ្សព្វផ្សាយអប់រំការទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺCOVID-19 នៅក្នុងសហគមន៍
ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺCOVID-19 គណៈកម្មាធិការ ស.ស.ស.យ.ក.ស្រុកអង្គរបូរី បានបន្តចុះចងបដាផ្សព្វផ្សាយអប់រំការទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺCOVID-19 នៅក្នុងសហគមន៍ ស្ថិតនៅក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំព្រៃផ្គាំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោកមេភូមិ។ ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១