គណៈកម្មាធិការ ស.ស.យ.ក ស្រុកអង្គរបូរី បានចុះផ្សព្វផ្សាយ និងអប់រំស្តីពីនិតិវិធីស្តង់ដា នៃការបង្កការ ការពារទប់ស្កាត់ ជម្ងឺឆ្លងCOVID-19 និងការផ្សព្វផ្សាយពីជម្ងឺគ្រុនឈីក គ្រុនឈាម នៅក្នុងមូលដ្ឋាន
គណៈកម្មាធិការ ស.ស.យ.ក ស្រុកអង្គរបូរី បានចុះផ្សព្វផ្សាយ និងអប់រំស្តីពីនិតិវិធីស្តង់ដា នៃការបង្កការ ការពារទប់ស្កាត់ ជម្ងឺឆ្លងCOVID-19 និងការផ្សព្វផ្សាយពីជម្ងឺគ្រុនឈីក គ្រុនឈាម នៅក្នុងមូលដ្ឋាន ដោយមានការសហការចូលរួមជាមួយមណ្ឌលសុខភាពព្រះបាទ ហ៊ុន ទៀន អាជ្ញាធរឃុំអង្គរបូរីដឹកនាំដោយលោក ជូ ផារិន ប្រធានក្រុមប្រឹក្សាឃុំ និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបូរី លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋនៅក្នងមូលដ្ឋានភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ សមាសភាពសរុបចំនួន៥០នាក់។ក្នុងនោះសសយក ស្រុកបាននាំយកនៅសាប៊ូលាងដៃ និងម៉ាស់ដែលសប្បុរសជនបានជួយឧបត្ថម្ភចែកជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមផងដែរ៕
ថ្ងៃសៅរ៍១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០