លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសហប្រតិបត្តិការដាំដើមឈើរវាងរដ្ឋបាលព្រៃឈើ និងមូលនិធិបរិស្ថាន AEON ស្ថិតនៅរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ
លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសហប្រតិបត្តិការដាំដើមឈើរវាងរដ្ឋបាលព្រៃឈើ និងមូលនិធិបរិស្ថាន AEON ស្ថិតនៅរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Takuya Okada ប្រធានមូលនិធិបរិស្ថានអ៊ីអន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរ អ្នកស្ម័គ្រចិត្តកម្ពុជា ជប៉ុន និងប្រជាពលរដ្ឋសរុប ១១៤០នាក់ ដាំកូនឈើប្រណិតចំនួន ៧ ០០០ដើម លើផ្ទៃដី ២ហិកតា។