លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សទាំង០៦រូប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នងខេត្តតាកែវ

 លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សទាំង០៦រូប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ ដោយទទួលបាននិទ្ទេស A ក្នងខេត្តតាកែវរួមមាន៖
-យុវសិស្ស លឹម ម៉េងសាយ
-យុវសិស្ស ទុំ ឆាយ
 -យុវសិស្ស ប៉ិច ពិសិដ្ឋរតនៈ
-យុវសិស្ស អ៊ិន ចរិយា
-យុវសិស្ស សាយ សុខវីរៈ
 -យុវសិស្ស ស្រីុ ច័ន្ទនាង
ក្នុងឱកាសនោះលោកប្រធានបានធ្វើការកោតសរសើរដ៏ស្មោះចំពោះប្អូនសិស្សានុសិស្សដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារៀនសូត្រ រហូតទទួលបាននូវនិទ្ទេសល្អដូចនេះ និងបានលើកទឹកចិត្តប្អូនៗឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយខ្លួនទៅជាយុវជនល្អ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីជាការលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តតាកែវ លោកប្រធានបានឧបត្ថម្ភនូវអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល០៤ឆ្នាំ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយឥតគិតថ្លៃ, កុំព្យូទ័រយួរដៃម្នាក់ ០១គ្រឿង, ថវិកាមួយចំនួន និងវត្ថុអនុស្សាវរីយ៍ពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជូនដល់ប្អូនៗទាំង០៦រូបផងដែរ។