សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមអបអរសាទរ ក្នុងពិធីសម្ពោធរបង ក្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តសឹម្ពលីព្រឹក្ស ហៅ(ទួលរវៀង)
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមអបអរសាទរ ក្នុងពិធីសម្ពោធរបង ក្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តសឹម្ពលីព្រឹក្ស ហៅ(ទួលរវៀង) ស្ថិតក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដែលពិធីស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិលកម្ពុជា សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំរោង ទទួលបន្ទុក ០៨ឃុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសហការី ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋជាច្រេីនកុះករផងដែរ។