ថ្ងៃនេះ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការអបអរសាទរខួបលើកទី៤០ ថ្ងៃជ័យជម្នះ៧មករា
កាលពី៤០ឆ្នាំមុនប្រជាជនកម្ពុជា ត្រូវបានរំដោះរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្រោមការក្រោកតស៊ូ យកជីវិតទៅប្តូពីសំណាក់ថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីនាសម័យនោះ។ រយ:ពេល ៤០ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោយរួចផុតពីរបបដ៏យង់ឃ្នង កម្ពុជារក្សាបាននូវជំហរយ៉ាងមុតមាំក្នុងការស្វែងរក និងរក្សាឲ្យបាននូវសន្ដិភាព ស្ថិរភាព និងសុភមង្គលជូនសង្គមជាតិ រហូត កម្ពុជាអាចទទួលបានសន្ដិភាពពេញលេញក្នុងឆ្នាំ១៩៩៨ តាមរយ:នយោបាយឈ្នះៗ ដែលជាការផ្ដល់ឱកាសដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការ ក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមរហូតសម្រេចសមិទ្ធផលនានាក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ និងសម្រាប់បន្តទៅអនាគតទៀត។
ថ្ងៃនេះ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការអបអរសាទរខួបលើកទី៤០ ថ្ងៃជ័យជម្នះ៧មករា ក្នុងស្មារតីចងចាំជានិច្ចនូវសោកនាដកម្មដ៏សែនជូរចត់ និងព្រៃផ្សៃដែលមិនអាចបំភ្លេចបាន ហើយទទួលស្គាល់នូវ វីរភាពនៃការពលី តស៊ូលះបង់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី ក្នុងការបញ្ចប់សង្គ្រាម និងបន្តអភិវឌ្ឍរហូតនាំមកនូវ ការរីកចម្រើនលូតលាស់យ៉ាងអនេក។
យុវជនបន្តវេនកម្ពុជាបានរៀនសូត្រ និងបានជ្រួតជ្រាប ច្បាស់នូវសច្ចធម៌ប្រវត្តិសាស្ត្រ និងសមិទ្ធផលនានាដែលកម្ពុជា សម្រេចបានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ហើយយើងទាំងអស់គ្នាប្តេជ្ញាថែរក្សាសមិទ្ធផលទាំងនេះ ឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹកឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ សំឡឹងមើលអនាគតកម្ពុជា ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ស្របតាមមាគ៌ា ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនឹងក្លាយជាប្រទេស ជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយភាព សុខដុមរមនា សេចក្តីស្រឡាញ់ និងភាពជាម្ចាស់លើ ជោគវាសនាប្រទេសជាតិខ្លួនពិតប្រាកដ។