ស.ស.យ.ក. ស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារ
ស.ស.យ.ក. ស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារ អនុវិទ្យាល័យពាមមង្គលបូរី ដែលជាសមិទ្ធផលរបស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមធ្យម បន្ទប់ឧត្តុង វេនព្រឹក ឆ្នាំ២០១៨ ដែលចំណាយអស់ទឹកប្រាក់ ៤,៣០០ ដុល្លារ។
កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ត សាលាភូមិន្ទរដ្ឋបាល និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងបី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត លោកនាយក លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋសរុបប្រមាណជិត ៧០០នាក់ ដែលកម្មវិធីនេះស្ថិតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
2