សមាជិកសមាជិកា ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ផ្លូវ(០១)
សមាជិកសមាជិកា ស.ស.យ.ក. ស្រុកបូរីជលសារ ចំនួន៥០នាក់ បានចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ផ្លូវ(០១) ផ្លូវខេត្តលេខ១២៩B ប្រវែង ១៧,៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ផែកំពង់អំពិល ស្រុកបូរីលសារ ខេត្តតាកែវ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅបរិវេណ វិទ្យាល័យ សុខ អានដូងខ្ពស់បូរីជលសារ ។