ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន វីរ:សិល្ប:ចាប៉ីដងវែង
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន វីរ:សិល្ប:ចាប៉ីដងវែងដ៏ល្បីល្បាញ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៖៣០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាជរាពាធ។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាព ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកតា សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ។