ស.ស.យ.ក. ស្រុកបាទី និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុនសែន១មិថុនា ​បានចូលរួមក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវប្រវែងជិត២០០០ម៉ែត្រ

ស.ស.យ.ក. ស្រុកបាទី និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុនសែន១មិថុនា និងសិស្សានុសិស្សប្រមាណជាង១០០០នាក់ បានចូលរួមក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវប្រវែងជិត២០០០ម៉ែត្រ ចាប់ពីភូមិពៃ រហូតដល់វិទ្យាល័យហ៊ុនសែន១មិថុនា ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាទី ។