លោក ហង្សវិច្ឆិការស្សី អភិបាលរងស្រុក និងជាប្រធានស.ស.យ.ក ស្រុកបាទី រួមដំណើរដោយ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ស្រុក បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ ថវិកាមួយចំនួនជូនក្រុមគ្រួសារ លោក ហែម គឹមអូន អនុប្រធាន ស.ស.យ.ក ស្រុកបាទី

លោក ហង្សវិច្ឆិការស្សី អភិបាលរងស្រុក និងជាប្រធានស.ស.យ.ក ស្រុកបាទី រួមដំណើរដោយ លោក មាច កុសល លោក នៅ ចាន់ណា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ស្រុក បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ ថវិកាមួយចំនួនជូនក្រុមគ្រួសារ លោក ហែម គឹមអូន អនុប្រធាន ស.ស.យ.ក ស្រុកបាទី ដែលភរិយារបស់លោកមានជំងឺត្រូវបានទទួលការវះកាត់ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅ ភូមិត្រាំសសរឃុំក្រាំងលាវ ស្រុកបាទី។