យុវជនស.ស.យ.ក.ស្រុកព្រៃកប្បាសបាននាំយកថវិកា និងសម្ភារ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ ជូនដល់ក្រុមគ្រួសារដ៏កំសត់ដែល ប្រពន្ធស្លាប់ក្នុងពេលឆ្លងទន្លេរ

យុវជនស.ស.យ.ក.ស្រុកព្រៃកប្បាសបាននាំយកថវិកា និងសម្ភារ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ ចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុកព្រៃកប្បាសដែលបានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ក្រុមគ្រួសារដ៏កំសត់ដែល ប្រពន្ធស្លាប់ក្នុងពេលឆ្លងទន្លេរ ហើយប្តីបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរនៅពេលដែលដឹកសពប្រពន្ធយកមកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស។
អំណោយមនុស្សធម៌សរុបរួមមាន៖អង្ករ៥០គក្រ, មី ៣កេស, ទឹកត្រី២យួរ,ទឹកត្រី២យួរ,ឃីធ១,សំភារៈប្រើប្រាស់មួយចំនួនទៀត និងថវិកាចំនួន ៧០០,០០០រៀល។