ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកបាទី បាននាំនូវទេយ្យទាននិងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងឱកាសបិណ្ឌទី១២ នៅវត្ត ឈើទាលជ្រំ
ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក មាច កុសល និងលោក នៅ ចាន់ណា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកបាទី តំណាងឲ្យលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងសមាជិក ស.ស.យ.ក. ស្រុក ឃុំ លោក ប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យ លោកគ្រូ ប្អូនៗសិស្សានុសិស្ស នៃវិទ្យាល័យ ឈើទាលជ្រំ បាននាំនូវទេយ្យទាន មានភេសជ្ជៈ ទឹកសុទ្ធ គោជល់ ទឹកដោះគោ ស្ករស និង បច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងឱកាសបិណ្ឌទី១២ នៅវត្ត ឈើទាលជ្រំ ឃុំក្រាំងលាវ ស្រុកបាទី ។
ក្នុងឱកាសនោះ ក្រុមការងារយុវជន ក៏បានជូនថវិកា និងភេសជ្ជៈ ដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ លោកតាអាចារ្យ គណៈកម្មការវត្ត ផងដែរ។