ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរីបានចូលរួម រាប់បាត និងប្រគេនទេយ្យវត្ថុនានា ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវត្តអង្គជុំ(វត្តកំហែង)
ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី ដែលដឹកនាំដោយ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួម រាប់បាត និងប្រគេនទេយ្យវត្ថុនានា ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវត្តអង្គជុំ(វត្តកំហែង) ស្ថិតនៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ទេយ្យវត្ថុរួមមាន÷
-សាដក ៧កញ្ចប់
-ទឹកវីតាល់ ២កេះ
-បច្ច័យប្រគេនព្រះសង្ឃ៧អង្គ ៤០០,០០០រៀល
-ទឹកផ្លែឈើ ៣កេះ
-មីម៉ាម៉ា ២កេះ
-តែ១១១ ២កញ្ចប់ធំ
-ស្ករស ២គីឡូ
-បច្ច័យកសាងវត្ត សរុបចំនួន ១,៤០០,០០០រៀល ដែលក្នុងនោះមានបច្ច័យ ស.ស.យ.ក. ស្រុកអង្គរបូរី ចំនួន២៣០ ០០០រៀល។