សមាជិកសមាជិកា ស.ស.យ.ក. នៃវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អង្គតាសោម ស្រុកត្រាំកក់ ចំនួន ១៥នាក់ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក
សមាជិកសមាជិកា ស.ស.យ.ក. នៃវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អង្គតាសោម ស្រុកត្រាំកក់ ចំនួន ១៥នាក់ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ឆន ឈិន ប្រធានក្រុមប្រឹក្សាស្រុក និងលោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក បង្កេីតឡេីងក្នុងគោលបំណង ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ព្រមទាំងច្បាប់ផ្សេងៗដែលក្រុមប្រឹក្សាស្រុក និងគណៈអភិបាលត្រូវអនុវត្ត ព្រមទាំងដោះស្រាយនូវសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានោះ ។