យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ
យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី តែងតាំងជា រដ្ឋលេខាធិការ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះយើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវៀងវៃ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ចដើម្បីបន្តចូលរួមក្នុងការងារដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនជានិច្ចនិរន្តន៍តរៀងទៅ។
សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលបាននូវព្រះពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើង។