យុវជន ជាចលករដ៏សំខាន់មួយក្នុងការសម្អាតពិភពលោក
« យុវជន ជាចលករដ៏សំខាន់មួយក្នុងការសម្អាតពិភពលោក »
ដើម្បីចូលរួមអបអរសាទរទិវាសម្អាតពិភពលោក (World cleanup Day) ១៥ កញ្ញា ២០១៨ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ វិស័យ និងក្រុង-ស្រុកនៅតាមមូលដ្ឋានទូទាំងខេត្តតាកែវ បានចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ប្រជាការពារឃុំសង្កាត់ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមរើសសំរាម សម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជន វត្តអារាម សាលារៀន មន្ទីរពេទ្យ សាលាឃុំសង្កាត់ និងតាមដងផ្លូវនានាក្នុងមូលដ្ឋានរៀងៗខ្លួន។
គោលបំណងសំខាន់ក្នុងទិវានេះ គឺមិនត្រឹមតែចូលរួមអបអរសាទរទិវាសម្អាតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងអំពីការរស់នៅស្អាត ចូលរួមថែរក្សាអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្ដើមចេញពីខ្លួនយើងផ្ទាល់ កាត់បន្ថយការប្រើប្រាស់ថង់ ឬផលិតផលធ្វើពីប្លាស្ទិក និងបណ្ដុះស្មារតីដល់យុវជន ក៏ដូចជាសិស្សានុសិស្សផ្ដើមការចូលរួមដោយស្មារតីស្រលាញ់បរិស្ថាន និងសុខភាពអនាម័យក្នុងសហគមន៍។