ចែករំលែកស្នាមញញឹម និងក្តីស្រលាញ់

ចែករំលែកស្នាមញញឹម និងក្តីស្រលាញ់
ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងសំណេះសំណាលលើកទឹកចិត្តដល់កុមារកំព្រា ដោយបាននាំយកនំ និងទឹកដោះគោមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ជូនដល់កុមារកំព្រា ចំនួន៤៨នាក់ និងបុគ្គលិកចំនួន៩នាក់ នៅមណ្ឌលកុមារកំព្រា ខេត្តតាកែវ។
ក្រុមការងារបាននាំសេចក្ដីផ្ដាំផ្ញើរបស់ ឯកឧត្តមប្រធាន ស.ស.យ.ក-តាកែវ ជម្រាបជូនទៅបុគ្គលិកមណ្ឌល និងប្អូនៗក្មួយៗកុមារកំព្រាឱ្យមានការខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ បើទោះបីជាយើងកំព្រាក៏ពិតមែន តែយើងមិនឯកាទេ ដោយហេតុមានបងៗជាយុវជននៅលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗជានិច្ច។ ការតស៊ូវិនិយោគក្នុងការសិក្សារបស់ប្អូនៗ នឹងនាំមកនូវជោគជ័យនាថ្ងៃអនាគតកាលដ៏ឆាប់ខាងមុខជាក់ជាមិនខាន។