សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានអញ្ជើញទៅសួរសុខទុក្ខ អ្នកមីង ឌឿក ណាវី ភរិយាលោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី រួមជាមួយ លោក លោកស្រី អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកបាទី បានអញ្ជើញទៅសួរសុខទុក្ខ អ្នកមីង ឌឿក ណាវី ភរិយាលោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានក្រុមការងារយុវជន ស្រុកបាទី។
លោកស្រី គឺជាសមាជិកនៃក្រុមការងារយុវជន និងជាទីប្រឹក្សាយុវជន ដែលកន្លងមក អ្នកមីង បានចូលរួម និងជួយទាំងស្មារតី ធនធាន សម្ភារៈ ក្នុងសកម្មភាពសង្គម មនុស្សធម៌ និងបានកសាងកម្លាំងយុវជនបានជាច្រើនជំនាន់ផងដែរ។ ក្រុមការងារបានសម្តែងនូវការនឹក រលឹក អរគុណ និងជូនពរ អ្នកមីងមាន សុខភាពល្អ និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ក៊ំបីឃ្លៀងឃ្លាតឡើយ។