យុវជនស.ស.យ.ក ស្រុកព្រៃកប្បាស រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រោមការដឹកនាំដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានចុះដាក់រនាំងទប់រលក
ដោយសារឆ្នាំនេះកម្ពស់ទឹកឡើងខ្ពស់ជាងឆ្នាំមុនៗ ដែលបណ្តាលឱ្យមានទឹករលកធំៗវាយផ្ទប់ទៅនឹងចញ្ចើមថ្នល់តាមបណ្តោយផ្លូវទៅស្ពានកំពង់ចក ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ផ្លូវកៅស៊ូ និងគល់ស្ពានកំពង់ចកអាចបាក់ស្រុតនៅថ្ងៃមុខនោះ នាព្រឹកថ្ងៃ សុក្រ ០៥រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ យុវជនស.ស.យ.ក ស្រុកព្រៃកប្បាស រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រោមការដឹកនាំដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានចុះដាក់រនាំងទប់រលកនៅតាមបណ្តោយផ្លូវនោះដើម្បីការពារការបាក់ស្រុតគល់ស្ពានកំពង់ចក និងបាក់ថ្នល់កៅស៊ូ នៅម្តុំស្ពានកំពង់ចក ស្ថិតក្នុងភូមិ កញ្ចិល ឃុំកំពង់រាប ។