សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក ចូលរួមធ្វេីរបាំងទប់ច្រាំង តាមបណ្តោយកំណាត់ផ្លូវពី ភ្នំដា ស្ថិតនៅក្នុងឃុំគោកធ្លក រហូតដល់ ភ្នំបូរី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក ការិយាល័យចំណុះឲ្យរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន ក្រុមប្រឹក្សាឃុំព្រែកផ្ទោល យុវជន ស.ស.យ.ក. ស្រុកអង្គរបូរី និងការចូលរួមរបស់ប្រជាពលរដ្ឋ បានចូលរួមធ្វេីរបាំងទប់ច្រាំង តាមបណ្តោយកំណាត់ផ្លូវពី ភ្នំដា ស្ថិតនៅក្នុងឃុំគោកធ្លក រហូតដល់ ភ្នំបូរី ស្ថិតនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានបាក់ដោយសារការបក់បោកដោយទឹករលក ដែលផ្លូវនេះជាផ្លូវដ៏សំខាន់ក្នុងការបម្រេីដល់ការដឹកជញ្ជូនស្រូវ និងដំនាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅតំបន់នោះ និងជាផ្លូវដែលតភ្ជាប់ពីតំបន់ទេសចរណ៍នៃស្រុកអង្គរបូរីផងដែរ។
គូសបញ្ជាក់ផងដែរថា នេះជាលើកទីបីហើយដែលអាជ្ញាធរស្រុក បានដឹកនាំទប់ការបាក់ច្រាំងតាមដងផ្លូវមួយនេះ ។