ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី ចុះជួយទប់ច្រាំងទំបន់ព្រែកច្រាច់

ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី ដែលដឹកនាំដោយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងការចូលរួមពីមន្ត្រីសាលាស្រុក កងកម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក យុវជន ស.ស.យ.ក. ស្រុក អាជ្ញាធរឃុំពន្លៃ រួមជាមួយនឹងប្រជាពលរដ្ឋ ចុះជួយទប់ច្រាំងទំបន់ព្រែកច្រាច់ ស្ថិតក្នុងភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ដែលត្រូវបានទឹករលកបោកបាក់ច្រាំង នារដូវទឹកតំឡើងនេះ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨