ស.ស.យ.ក. ស្រុកអង្គរបូរី បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន

ស.ស.យ.ក. ស្រុកអង្គរបូរី បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន ក៏ដូចជាប្អូនៗជា សិស្សានុសិស្ស ថ្នាក់ទី ១២ នៅវិទ្យាល័យ សំរោងពន្លៃ ដែលត្រៀមប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២០ សីហា ២០១៨ ខាងមុខនេះ និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជូនដល់ដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តផងដែរ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨