ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អ.ប.ព.

“ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អ.ប.ព. “
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ដែលជាតំណាងក្រុមការងារអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក-តាកែវ ប្រចាំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង១៧មណ្ឌល ទូទាំងខេត្តតាកែវ បានចូលរួមក្នុងពិធីសំណេះសំណាលអ្នកសង្កេតការណ៍ស្ម័គ្រចិត្តក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមកពីគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករ។
ឯកឧត្តមប្រធាន ស.ស.យ.ក. មានកិត្តិយសគោរពថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ទំនុកចិត្តដល់ ស.ស.យ.ក. ដើម្បីសហការ និងរៀបចំបើកវគ្គបង្រៀនបំប៉នត្រៀមប្រឡងដល់សិស្សានុសិស្សថ្នាក់ទី១២ នៅគ្រប់២៥រាជធានី-ខេត្ត។ ឯកឧត្តមប្រធានបន្តថ្លែងអំណរគុណផងដែរដល់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្ដល់ឱកាសដល់ ស.ស.យ.ក. ចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។
ថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។