អបអរសាទរ ខួបលើកទី១៩ នៃទិវាអន្តរជាតិ
អបអរសាទរ ខួបលើកទី១៩ នៃទិវាអន្តរជាតិ សម្រាប់យុវជន១២ សីហា ឆ្នាំ២០១៨
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលពិធីសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស នៅវិទ្យាល័យ ១ មិថុនា ដោយមានការចូលរួមពី លោក ហង្ស វិច្ឆិការាស្សី អភិបាលរង ស្រុកបាទី និងជាប្រធានស.ស.យ.ក. ស្រុកបាទី លោក ស៊ឹម រ៉ុង នាយករងវិទ្យាល័យ ហ៊ុន សែន ១ មិថុនា អនុប្រធាន ស.ស.យ.ក. ស្រុកបាទី លោក នៅ ចាន់ណា សមាជិក ស.ស.យ.ក. ស្រុក លោកគ្រូ អ្នកគ្រូ និងយុវជន ស.ស.យ.ក. សរុបប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ លោកក៏បានផ្ដាំផ្ញេីដល់យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ យុវជនល្អ ដេីម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសខិតខំរៀនសូត្រដេីម្បីអនាគតខ្លួនឯង អនាគតគ្រួសារ និងអនាគតប្រទេសជាតិ។ ឆ្លៀតឱកាសនោះ ក្រុមការងារបានជូនកាដូអនុស្សាវរីយ៍ដល់យុវសិស្ស ស៊្រុន រដ្ឋា ដែលទទួលបាន មេដាយសំរឹទ្ធ ចំនួន៣ នៃកម្មវិធីវិទ្យាសាស្ត្រ អាស៊ាន បួក៣ ពីប្រទេសម៉ាឡេស៊ី ផងដែរ។