សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុ លន អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស ក្រុមប្រឹក្សាឃុំ លោកនាយក បានចុះសំណេះសំណាលជាមួយសិស្សានុសិស្សដែលកំពុងរៀនបំប៉ននៅវិទ្យាល័យ ចំប៉ា ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់ប្អូនៗ ត្រូវរក្សាសុខភាពឲ្យបានល្អ ព្យាយាមរំលឹកមេរៀនឱ្យបានទៀងទាត់ ខិតខំសង្ខេបមេរៀន ដោយយកចិត្តទុកដាក់មើលមេរៀន ហ្វឹកហាត់ធ្វេីលំហាត់ និងតាមដាន ផេកហ្វេសប៊ុករបស់ក្រសួងអប់រំយុវជន និងកីឡា ហើយពេលប្រឡងត្រូវគោរពវិន័យ និងបទបញ្ជានៃការប្រឡងឱ្យបានល្អ ជៀសវាងប្រព្រឹត្តកំហុសដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃការប្រឡង និងជូនពរប្អូនៗប្រលងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ ជាមួយគ្នានោះ ប្រតិភូក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាបង្រៀនប្អូនៗដើម្បីឱ្យកាន់តែមានទំនុកចិត្តក្នុងការប្រឡង និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជូនដល់ដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តផងដែរ។